តើលោកអ្នកមានបញ្ហាសាច់ដុះនៅលើស្បែករបស់លោកអ្នកមែនទេ? សាច់ដុះនោះពិតជារំខាន និងធ្វើឲ្យលោកអ្នកបាត់បង់សម្រស់របស់លោកអ្នក។ សាច់ដុះទាំងនោះភាគច្រើនបង្ហាញខ្លួននៅកន្លែងដែលមានស្បែកត្រដុះជាប់គ្នា ដែលរួមមាននៅត្រង់ភ្នែក ក្លៀក ឬក៏ខាងក្រោយជង្គង់ ក្រលៀន និងតំបន់បំពង់ករបស់លោកអ្នក។
លោកអ្នកអាចទៅជួបវេជ្ជបណ្ឌិតដើម្បីកាត់វាចេញ ឬអ្នកអាចសាកស្បងប្រើប្រាសឡេ ឬក៏ក្រមួនដែលត្រូវបានផលិតឡើងដើម្បីកាត់សាច់ដុះនោះចេញ។ លោកអ្នកក៏អាចសាកល្បងកាត់ដោយខ្លួនអ្នកផងដែរ។
វិធីសាស្ត្រមួយទៀតដែលលោកអ្នកអាចសាកល្បងនៅផ្ទះគឺ ការប្រើប្រាស់ទឹកខ្មេះផ្លែប៉ោម។ ទឹកខ្មេះនេះនឹងជួយសម្ងួតសាច់ដែលដុះនោះ និងធ្វើឲ្យសាច់ដុះនោះងាប់ ហើយជ្រុះចេញដោយខ្លួនឯង។
– របៀបធ្វើ៖ ជ្រលក់ក្រណាត់មួយដុំចូលក្នុងទឹកខ្មេះផ្លែប៉ោម និងដុះចុះដុះឡើងនៅត្រង់សាច់ដុះនោះពីរ ទៅបីដងក្នុងមួយដៃ។ ប៉ុន្តែ កុំប្រើប្រាស់វិធីសាស្ត្រនេះ ប្រសិនបើសាច់ដុះនៅត្រង់មាត់ និងក្បែរភ្នែករបស់អ្នក។
– បញ្ជាក់៖ បើមានសាច់ដុះនៅត្រង់កន្លែងនោះ សូមទៅជួបវេជ្ជបណ្ឌិត ជៀសវាងធ្វើឲ្យខ្លួនអ្នកឈឺចាប់៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
No comments:
Post a Comment